ថ្ងៃនេះប្រិយមិត្តនឹងយល់ពីការថែរក្សាសម្ផស្សទៀតហើយ។
ពិតណាស់ធ្មេញគឺជាផ្នែកមួយដ៏សំខាន់សម្រាប់លើកកម្ពស់សម្រស់ផង
ដែរហើយប្រិយមិត្តដឹងពី វិធីថែទាំកុំឲ្យធ្មេញលឿងហើយនៅ?
បើនៅទេសូមសិក្សាទាំងអស់គ្នា៖
១.
កុំពិសាអាហារឬភេសជ្ជៈដែលធ្វើឲ្យជាប់ពណ៌ដល់ធ្មេញបានដូចជាតែ
កាហ្វេ ស្រាក្រហម ទឹកផ្លែឈើមួយចំនួនជាដើម ហើយត្រូវចាំ
ថាបើពណ៌នោះអាចធ្វើឲ្យប្រឡាក់អាវបាននោះ
វាក៏អាចប៉ះពាល់ពណ៌ធ្មេញដែរ។
២.
ចៀសវាងអាហារនិងភេសជ្ជៈណាដែលមានជាតិអាស៊ីតដូចជាសូដា ស្ករគ្រាប់
នំផ្អែមឬភេសជ្ជៈប៉ូវកម្លាំងមួយចំនួន។ តែក្នុងករណី
នេះបើអ្នកចង់ពិសាអ្នកគួរ៖
ក. ប្រើទុយយោជំនួយដើម្បី កុំឲ្យប៉ះនឹងធ្មេញ ផ្ទាល់។
ខ. បើសិនជាអ្នកបរិភោគអាហារមានជាតិអាស៊ីតទាំងអស់នោះ
ក្រោយបរិភោគអ្នកត្រូវចាំ រហូតដល់៣០នាទី សិនសឹមទៅ
ដុសធ្មេញដើម្បីកុំ ឲ្យបាត់ពណ៌សរបស់ធ្មេញ។
គ. អ្នកគួរទទួលទានអាហារដែលសម្បូរសារធាតុប្រូតេអ៊ីនដូចជាហ្វ្រូម៉ា សាច់មាន់ ឬសាច់ដទៃទៀត ធញ្ញជាតិ ឬទឹកដោះគោ។
៣. បរិភោគអាហារណាដែលមានសារធាតុកាល់ស្យូមដើម្បីធ្មេញ សនិងរឹងមាំ។
៤.
ពិសាទឹកឲ្យបានច្រើន
និងបរិភោគបន្លែស្រស់បន្ថែមទៀតដូចជា៖ផ្កាស្ពៃពណ៌បៃតង ត្រសក់
ដំឡូងបារាំង និង ការ៉ុតជាដើមព្រោះ
ពួកវាអាចជួយដុះលាងសម្អាតធ្មេញ។
៥. ត្រូវសម្អាតធ្មេញដោយការប្រើខ្សែអំបោះឬខ្សែហូតធ្មេញមកហូតធ្មេញ ជារៀងរាល់ថ្ងៃដើម្បីសម្អាតតាមប្រហោងធ្មេញ។
៦. គួរទំពាស្ករកៅស៊ូជាញយៗដើម្បី សម្អាតធ្មេញតែសូមកុំ រើសយកស្ករប្រភេទដែលសម្បូរជាតិស្ករ។
៧. កុំ ជក់បារីឬទំពាថ្មាំជក់ព្រោះ វាកាន់តែធ្វើឲ្យធ្មេញ អ្នកកាន់តែលឿង។
៨. កុំព្យាយាមដុះធ្មេញ ខ្លាំងៗពេកព្រោះ វាអាចធ្វើឲ្យសឹកធ្មេញ នឹងប៉ះពាល់សាច់ធ្មេញ និងកាត់បន្ថយភាពសនៃធ្មេញ។
ក្រៅ ពី វិធី ងាយៗខាងលើនេះហើយគឺ នៅ មានវិធី
ដ៏ល្អមួយទៀតចំពោះប្រិយមិត្តដែលចង់ទទួលបានលទ្ធផលល្អជាងនេះ
គឺត្រូវទៅ ពិភាក្សាជាមួយទន្តពេទ្រ។
Thursday, March 28, 2013
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment