Friday, March 29, 2013

ឪឡឹក​មាន​គុណប្រយោជន៍​ចំពោះ​សុខភាព​យ៉ាងណា?

សម្រាប់​រដូវ​ក្តៅ​​ដែល​មាន​អាកាសធាតុ​ ក្ដៅខ្លាំង​បែប​នេះ​ ឪឡឹក​ជា​អាហារ​ដ៏​ល្អ​ដែល​មនុស្ស​ជា​ច្រើន​ចូលចិត្ត​ទទួល​ទាន​​ព្រោះ​វា​មាន ​​រសជាតិ​ផ្អែម​ត្រជាក់ ​និង​​សម្បូរ​ទៅ​ដោយ​​ជាតិ​ទឹក​។ ​​សម្រាប់​បច្ចុប្បន្ន អ្នក​​​អាច​រក​ទិញ​​ឪឡឹក​បាន​ស្ទើរតែ​គ្រប់​ទីកន្លែង​ និង​គ្រប់​រដូវកាល​។ ប៉ុន្តែ​រដូវ​ដែល​​ឪឡឹក​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ជាង​គេ ​គឺរដូវក្តៅ​នេះឯង។ ទន្ទឹម​នឹង​រសជាតិ​ដ៏​ផ្អែម​ត្រជាក់ ​និង​ជួយ​បង្កើន​ជាតិ​ទឹក​ក្នុងរាងកាយ​ហើយ ​តើ​មាន​ ដឹង​អត់​ថា វា​មាន​អត្ថប្រយោជន៍​​អ្វី​ផ្សេង​ទៀត​សម្រាប់​សុខភាព? ​​អញ្ចឹង​  សូម​មើល​អត្ថប្រយោជន៍​របស់​ឪឡឹក​​​ពី ១ ដល់​ ១០ ​ដូច​ខាងក្រោម​ថា​មាន​អ្វី​ខ្លះ៖

១- ឪឡឹក​មាន​ផ្ទុក​នូវ​សារជាតិ​សំខាន់​សម្រាប់​ប្រឆាំង​អុកស៊ីតកម្ម​នៅក្នុង​ធម្មជាតិ។

២- ជាតិ​វី​តាមីន A និង​វីតាមីន​C នៅក្នុង​ផ្លែ​ឪឡឹក​ជួយ​ដល់​​ការ​រីក​លូតលាស់​នៃ​ស្បែក​និង​រាងកាយ ដោយសារ​មាន​បណ្តុំ​នៃ​ជាតិ​ បេតា​ខារ៉ូ​ទីន។

៣- សាច់​ពណ៌​ក្រហម​របស់​ឪឡឹក​​ជា​ប្រភព​នៃ​សារជាតិ​ លីកូពីន ដែល​ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ធ្វើ​ចលនា​ពេញ​រាងកាយ​ រារាំង​រ៉ាឌីកាល់​សេរី។ ជាតិ​លីកូពីន​នេះ​បាន​ធ្វើ​ឲ្យ​ផ្លែឈើ​មាន​ពណ៌​ក្រហម​ស្រស់ ដែល​យើង​អាច​រក​ឃើញ​មាននៅ​ក្នុង​ផ្លែឪឡឹក​ និង​អាច​ជួយ​កាត់​បន្ធយ​ការ​ប្រឈម​នឹងជំងឺ​មហារីក​ក្នុង​ក្រពេញ​ប្រ៉ូ​ ស្តាត។

៤- វាជា​ការ​ពិត​ដ៏​អសា្ចរ្យ​មួយ​ដែល​ថា មាន​តែ​ផ្លែ​ឪឡឹក​ប៉ុណ្ណោះ ដែល​ផ្ទុក​នូវ​បណ្តុំ​សារជាតិ​​លីកូពីន​ច្រើន​ជាង​បន្លែ​ ផ្លែ​ឈើ​ស្រស់ដទៃ​ទៀត។

៥- ផ្លែ​ឪឡឹក​ជា​ផ្លែឈើ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សូដ្យូម​និង​ប៉ូតាស្យូម ដែល​មនុស្ស​យើង​បាត់​បង់​តាម​រយៈការ​បែក​ញើស។

៦- លើស​ពី​វីតាមីន​ទាំងពីរ​ប្រភេទ​ខាងលើ​ នៅ​មាន​វីតាមីន​B ​ផង​ដែរ​ក្នុង​ផ្លែ​ឪឡឹក ដែល​ជា​ប្រភព​នៃ​ថាមពល​សម្រាប់រាងកាយ​ ដូចជា​ វីតាមីន​B6 , B1 និង​ជាតិ​ម៉ាញេស្យូម។ អ្នក​មាន​ដឹង​ទេ​ថា​ នៅ​ក្នុង​ផ្លែ​ឪឡឹក​មាន​ជាតិ​ទឹក​ជាង​៩០% និង​មាន​កាល់ឡូរី​ដែល​មាន​ប្រយោជន៍ច្រើន​ជាង​ផ្លែឈើ​ផ្សេង​ទៀត។

៧- នៅ​ពេល​ដែល​អ្នក​ដាក់​ឪឡឹក​មួយ​ម៉ាត់​ទៅ​ក្នុង​មាត់​ អ្នក​នឹង​មាន​អារម្មណ៍​ផ្អែម​ត្រជាក់​ ដោយសារ​មាន amino acid ដែល​រាង​កាយ​របស់​យើង​ប្រើប្រាស់​ដើម្បី​បំលែង​ amino acid​ ផ្សេងទៀត និង arginine​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បណ្តេញ​សារជាតិ​អាម៉ូញាក់​ចេញ​ពី​ក្នុង​ រាងកាយ។

៨- សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អាច​ជួយ​កាត់​បន្ថយមេរោគ​ហឺត។ វា​ក៏​ជួយ​កាត់​បន្ថយបញ្ហា​មហារីក​ពោះវៀន​ធំ​ ជំងឺ​ហឺត​ ជំងឺ​បេះ​ដូង ជំងឺ​សន្លាក់​ឆ្អឹង និង​មហារីក​ក្រពេញ​ប្រូស្តាត​បាន​ទៀត​ផង។

​​​​​៩- សារជាតិ​ប៉ូតាស្យូម និង​ម៉ាញេ​ស្យូម​ដែល​មាន​ក្នុង​ផ្លែ​ឪឡឹក ជួយ​ឲ្យ​រាងកាយមនុស្ស​យើង​ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ។

១០- ឪឡឹក​ជា​ប្រភេទ​ផ្លែ​ឈើ​ដែ​ល​មិន​បណ្តាល​ឲ្យ​ធាត់​ ហើយ​ជួយដល់​ការ​បង្កើន​ថាមពល​សម្រាប់​សុខភាព​ទៀតផង។​

Thursday, March 28, 2013

ធ្វើម៉េច​កុំឲ្យ​​​ធ្មេញលឿង?

ថ្ងៃ​នេះ​ប្រិយមិត្ត​នឹង​យល់​ពី​ការ​ថែ​រក្សា​សម្ផស្ស​ទៀត​ហើយ។ ពិត​ណាស់​ធ្មេញ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​លើក​កម្ពស់​សម្រស់​ផង​ ដែរ​ហើយ​ប្រិយមិត្ត​ដឹង​ពី វិធី​ថែ​ទាំ​កុំ​ឲ្យ​ធ្មេញ​លឿង​ហើយ​នៅ?​ បើ​នៅ​ទេ​សូម​សិក្សា​ទាំង​អស់​គ្នា៖

១. កុំ​ពិសា​អាហារ​ឬ​ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​ជាប់​​ពណ៌​ដល់​ធ្មេញ​បាន​ដូច​ជា​តែ កាហ្វេ ស្រា​ក្រហម ទឹក​ផ្លែ​ឈើ​មួយ​ចំនួន​ជា​ដើម​ ហើយ​ត្រូវ​ចាំ ថា​បើ​ពណ៌​នោះ​អាច​​ធ្វើ​ឲ្យ​ប្រឡាក់​អាវ​បាន​នោះ វា​ក៏​អាច​ប៉ះ​ពាល់​ពណ៌​ធ្មេញ​ដែរ។
២. ចៀស​វាង​អាហារ​និង​ភេសជ្ជៈ​ណា​ដែល​មាន​ជាតិ​អាស៊ីត​ដូច​ជា​សូដា ស្ករ​គ្រាប់ នំ​ផ្អែម​​ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​ចំនួន។​ តែ​ក្នុង​ករណី នេះ​បើ​អ្នក​ចង់​ពិសា​អ្នក​គួរ៖
​ក. ប្រើ​ទុយយោ​ជំនួយ​ដើម្បី កុំ​ឲ្យ​ប៉ះ​នឹង​ធ្មេញ ផ្ទាល់។
ខ. បើ​សិន​ជា​អ្នក​បរិភោគ​អាហារ​មាន​ជាតិ​អាស៊ីត​ទាំង​អស់​នោះ ក្រោយ​បរិភោគ​អ្នក​ត្រូវ​ចាំ រហូត​ដល់​៣០​នាទី សិន​សឹម​ទៅ ដុស​ធ្មេញ​ដើម្បី​កុំ ឲ្យ​បាត់​ពណ៌​ស​របស់​ធ្មេញ។
គ. អ្នក​គួរ​ទទួល​ទាន​អាហារ​ដែល​សម្បូរ​សារធាតុ​ប្រូតេអ៊ីន​ដូច​ជា​ហ្វ្រូម៉ា សាច់​មាន់ ឬ​សាច់​ដទៃ​ទៀត ធញ្ញជាតិ ឬ​ទឹក​ដោះ​គោ។
៣. បរិភោគ​អាហារ​ណា​ដែល​មាន​សារធាតុ​កាល់ស្យូម​ដើម្បី​ធ្មេញ ស​និង​រឹង​មាំ។
៤. ពិសា​ទឹក​ឲ្យ​បាន​ច្រើន ​និង​បរិភោគ​បន្លែ​ស្រស់​បន្ថែម​ទៀត​ដូច​ជា​៖ផ្កា​ស្ពៃ​ពណ៌​បៃ​តង ត្រសក់ ដំឡូង​បារាំង និង ការ៉ុត​ជា​ដើម​ព្រោះ ពួក​វា​អាច​ជួយ​ដុះ​លាង​សម្អាត​ធ្មេញ។
៥. ត្រូវ​សម្អាត​ធ្មេញ​ដោយ​ការ​ប្រើ​ខ្សែ​​អំបោះ​ឬ​ខ្សែ​ហូត​ធ្មេញ​មក​ហូត​ធ្មេញ ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​សម្អាត​តាម​ប្រហោង​ធ្មេញ។
៦. គួរ​ទំពា​ស្ករ​កៅស៊ូ​ជា​ញយ​ៗ​ដើម្បី សម្អាត​ធ្មេញ​តែ​សូម​កុំ រើស​យក​ស្ករ​​ប្រភេទ​ដែល​សម្បូរ​ជាតិ​ស្ករ។
៧. កុំ ជក់​​បារី​ឬ​​ទំពា​ថ្មាំជក់​ព្រោះ វា​កាន់​តែ​ធ្វើ​ឲ្យ​ធ្មេញ អ្នក​កាន់​តែ​លឿង។
៨. កុំ​ព្យាយាម​ដុះ​ធ្មេញ ខ្លាំង​ៗ​ពេក​ព្រោះ វា​អាច​ធ្វើ​ឲ្យ​សឹក​ធ្មេញ នឹង​ប៉ះ​ពាល់​សាច់​ធ្មេញ និង​កាត់​បន្ថយ​ភាព​ស​នៃ​ធ្មេញ។
​ ក្រៅ ពី វិធី ងាយៗ​ខាង​លើ​នេះ​ហើយ​គឺ នៅ មាន​វិធី ដ៏​ល្អ​មួយ​ទៀត​ចំពោះ​ប្រិយមិត្ត​ដែល​ចង់​ទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ គឺ​ត្រូវ​ទៅ ពិភាក្សា​ជាមួយ​ទន្តពេទ្រ។

ធ្វើ​ម៉េច​កុំ​ឲ្យ​ភ្នែក​ខូច ពេល​ប្រើ​កុំព្យូទ័រ​ទៅ​ហ្ន៎?

បច្ចុប្បន្ន បុគ្គលិក​ការិយាល័យ និង​សិស្ស​និស្សិត​ភាគ​ច្រើន ត្រូវ​តម្រូវ​ឲ្យ​ប្រើ​ប្រាស់​កុំព្យូទ័រ​សម្រាប់​ធ្វើ​ការងារ​ និង​រៀន​សូត្រ។ ធ្វើ​ការ​លើ និង​មើល​កុំព្យូទ័រ​រាប់​ម៉ោង​រៀងរាល់​ថ្ងៃ នឹង​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ស្ពឹក និង​ឈឺ​ដែល​អាច​នឹង​ខូច​ភ្នែក (ចាញ់​ពន្លឺ ម៉្ញូប ជា​ដើម)។
ដូច្នេះ ដើម្បី​ការពារ​ភ្នែក​អ្នក​មិន​ឲ្យ​មាន​បញ្ហា ឬ​ខូច ពេល​ប្រើ​កុំព្យូទ័រ សូម​បង្ហាញ​ជូន​វិធីសាស្ត្រ​ងាយៗ​មួយ​ចំនួន៖

១. ឲ្យ​ភ្នែក​សម្រាក៖ ជា​ការ​ប្រសើរ បើ​អ្នក​ងើប​ចេញ​ពី​កៅអី​ធ្វើការ និង​សម្លឹង​មើល​ទៅ​របស់​ផ្សេងៗ​ឆ្ងាយៗ​បន្តិច​នៅ​ជុំវិញ​ខ្លួន ប្រមាណ​ជា ១០ វិនាទី រហូត​ដល់​អ្នក​មាន​ អារម្មណ៍​ថា ភ្នែក​អ្នក​រាង​ធូរ​ស្បើយ​បន្តិច។ បន្ថែម​ពី​នេះ បើ​អ្នក​សម្លឹង​រុក្ខជាតិ (ផ្កា ឬ​ដើម​ឈើ) ពណ៌​បៃតង ជុំវិញ​ខ្លួន​អ្នក កាន់​តែ​ប្រសើរ។
២. ធ្វើ​ចលនា​ភ្នែក៖ បើ​សិន​អ្នក​ត្រូវ​អង្គុយ​ធ្វើការ​មុខ​កុំព្យូទ័រ​រាប់​ម៉ោង និង​មិន​អាច​ក្រោក​ចេញ​ពី​កៅអី​បាន អាច​ធ្វើ​ចលនា​ភ្នែក​បាន ពោល​គឺ​ធ្វើ​ឲ្យ​គ្រាប់​ភ្នែក​វិល​ជុំវិញ​ចុះ​ឡើងៗ។ វិល​ទៅ​ឆ្វេង វិល​ទៅ​ស្ដាំ វិល​ទៅ​លើ និង​វិល​ចុះ​ក្រោម។ ធ្វើ​បែប​នេះ​ដដែលៗ ៣ ដង ដើម្បី​ឲ្យ​ភ្នែក​បាន​សម្រាក។
៣. ព្រិច​ភ្នែក៖ ត្រូវ ​ព្រិច​ភ្នែក​ឲ្យ​បាន​ញឹកញាប់ ដើម្បី​រក្សា​សំណើម​ក្នុង​កែវ​ភ្នែក។ វិធី​សាស្ត្រ​នេះ សំខាន់​ណាស់ បើ​សិន​អ្នក​ពាក់ lense ភ្នែក។ មនុស្ស​ភាគ​ច្រើន​តែង​តែ​ផ្ដោត​លើ​ការ​ងារ​ពួកគេ​ខ្លាំង រហូត​ដល់​មិន​សូវ​ព្រិច​ភ្នែក ដែល​បណ្ដាល​ឲ្យ​កែវ​ភ្នែក​អ្នក​ស្ងួត។
៤. ដក​ដង្ហើម​ទៀង​ទាត់៖ ស្ដាប់ ​ឮ​ដំបូង អ្នក​នឹង​គិត​ថា បើ​មិន​ឲ្យ​ដក​ដង្ហើម មាន​តែ​ស្លាប់។ អេហេ! ត្រង់​នេះ​មាន​ន័យ​ថា ជា​ទូទៅ អ្នក​ដែល​អង្គុយ​សម្លឹង​ធ្វើ​ការ​លើ​កុំព្យូទ័រ​ដោយ​យក​ចិត្ត​ទុក​ដាក់ មាន​ចលនា​ដំណក​ដង្ហើម​តិច​ជាង​សព្វ​ដង។ ដូច្នេះ បើ​អ្នក​រំលឹក​ខ្លួន​ឯង​ធ្វើ​ចលនា​ដំណក​ដង្ហើម​ដូច​ធម្មតា វា​នឹង​ជួយ​ជំរុញ​ចលនា​ឈាម។
៥. រៀបចំ​កុំព្យូទ័រ៖ នេះ​ជា​បញ្ហា​បច្ចេកទេស​សំខាន់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន!

ក. ដាក់​អេក្រង់​កុំព្យូទ័រ​ឲ្យ​ទាប​ជាង​កម្ពស់​អ្នក​អង្គុយ ដើម្បី​ឲ្យ​ភ្នែក​សម្លឹង​បាញ់​ចុះ​ក្រោម។ ពេល​ដែល​អ្នក​សម្លឹង​ចុះ​ក្រោម មាន​ន័យ​ថា កែវ​ភ្នែក​អ្នក ការពារ​ដោយ​ត្របក​ភ្នែក ដែល​ធ្វើ​អ្នក​ឲ្យ​អ្នក​ព្រិច​ភ្នែក​ញឹក​ញយ​ដោយ​មិន​ដឹង​ខ្លួន និង​បង្កើត​ជា​ប្រេង​ការ​ពារ​កែវ​ភ្នែក។
ខ. សារេ​ចម្ងាយ​អេក្រង់​កុំព្យូទ័រ៖ ចម្ងាយ ​រវាង​ភ្នែក​អ្នក និង​អេក្រង់​កុំព្យូទ័រ គួរ​មាន​ចាប់​ពី ៥០ ទៅ ៧០ សង់ទីម៉ែត្រ និង​ទាប​ជាង​ខ្សែ​ភ្នែក​អ្នក​ពី ១០ ទៅ ២០ សង់ទីម៉ែត្រ។ មុំ និង​ចម្ងាយ អាច​កាត់​បន្ថយ​ភាព​នឿយហត់​របស់​ភ្នែកអ្នក​បាន។
គ. សារេ​ពន្លឺ​អេក្រង់​កុំព្យូទ័រ៖ ការ​ប្រើ​ពន្លឺ​អេក្រង់​កុំព្យូទ័រ ជា​បញ្ហា​ចំបាច់ ព្រោះ​ពន្លឺ​ភ្លឺ​ពេក នឹង​ប៉ះពាល់​ដល់​កែវ និង​ធ្វើ​ឲ្យ​ក្រហាយ​ហូរ​ទឹក​ភ្នែក។ បើ​អ្នក​ធ្វើ​ការ​នៅ​ទី​ភ្លឺ​មាន​ពន្លឺ​គ្រប់​គ្រាន់ អ្នក​អាច​សារេ​ពន្លឺ​អេក្រង់​កុំព្យូទ័រ​ឲ្យ​ភ្លឺ​ល្មម ឬ​លើស​នេះ​បន្តិច។ បើ​នៅ​ទី​ងងឹត អ្នក​គប្បី​បន្ថយ​ពន្លឺ​កុំ​ឲ្យ​ភ្លឺ​ខ្លាំង។
៦. កំណត់​ការ​ពាក់​ឡែន​ភ្នែក៖ បើ​អ្នក​ពាក់​ឡែន​ភ្នែក នោះ​ភ្នែក​មាន​ទឹក​ភ្នែក​តិច​តួច និង​ងាយ​នឹង​ស្ងួត។ ករណី​នេះ អ្នក​គប្បី​ប្រើ​វ៉ែនតា​ធម្មតា​ការពារ​ពន្លឺ​កុំព្យូទ័រ ជា​ការ​ប្រសើរ បើ​អ្នក​ប្រើ​កុំព្យូរទ័រ​យូរ។
៧. របប​អាហារ​ជំនួយ​ភ្នែក៖ ក្រៅ​ពី​វីធីសាស្ត្រ​ការពារ​ផ្ទាល់​ខាង​លើ អ្នក​ក៏​ត្រូវ​ម៉ត់ចត់​លើ​ការ​ជ្រើស​រើស​របប ​អាហារ​សម្រាប់​ជំនួយ​ភ្នែក​ផង​ដែរ។ អាហារ​ទាំង​នោះ​មាន​ដូច​ជា ត្រី​សមុទ្រ (salmon) បន្លៃ​បៃតង ការ៉ុត ស្ពៃ ដំឡូង​ជ្វា និង​ផ្លែឈើ​សម្បូរ​វីតាមីន A ដូច​ជា​ស្វាយ ប៉េងប៉ោះ ឪឡឹក-ល-។ លើស​ពី​នេះ កុំ​ភ្លេច​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​សម្ងួត​ទឹក​ក្នុង​កែវ​ភ្នែក៕